
ចក្ខុវិស័យ
HTS បេ្តជ្ញាផ្តល់ជូននូវជីវិតទាំងឡាយដែលរស់រានលើផែនដី ជារួមមានជីវិតមនុស្ស សត្វ រុក្ខជាតិ ជាមួយភាពស្រស់បំព្រងព័ណ៌បៃតង ដែលប្រៀបបានដូចជាសសៃភ្ជាប់ពីបេះដូងរត់ខ្វាត់ខ្វែងទៅកាន់គ្រប់ផ្នែកនៃតួរាងកាយដើម្បីធានានិរន្តិ៍ភាពនៃជីវិតលើផែនដី ។ បំពង់ទុយោ HTS HDPE ដើរតួនាទីសំខាន់ភ្ជាប់បណ្តាញទឹកស្អាតនៅកម្ពុជាទៅនឹងស្ថានីយទឹកស្អាតគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ។ បំពង់ទុយោ HTS HDPE ជាហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាពស្របតាមអាទិភាព និងតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការភ្ជាប់ និងបញ្ចូន បណ្តាញទឹកស្អាតប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់បំផុតដល់ប្រជាជនខ្មែរគ្រប់រូប ។
បេសកកម្ម
HTS ក្នុងបរិស្ថានរស់នៅ៖ ជួយលើកកំពស់គុណភាពជីវិតនៃការរស់នៅរបស់ប្រជាជន ជាមួយនឹងការផ្តល់ជូននូវការអភិវឌ្ឍន៍ និងការលើកកម្ពស់បរិស្ថានបរិក្ខារផ្គត់ផ្គង់ទឹកស្អាត រូមមានការបង្ហូរទឹក ការរំដោះទឹកកខ្វក់ ស្របតាមមាត្រដ្ឋានស្តង់ដារគុណភាពអន្តរជាតិរបស់ប្រទេសសិង្ហបុរី។
HTS ក្នុងសង្គម៖ សូមណែនាំបំពង់ទុយោដែលមានគុណភាពល្អបំផុតដែលអាចទុកចិត្តបានដល់គ្រប់សហគ្រាស និងវិនិយោគិនស្ទើរគ្រប់វិស័យសំខាន់ៗ ចាប់ពីកសិកររហូតដល់ឧស្សាហកម្មផ្គត់ផ្គង់ទឹកជាមួយនឹងការផ្តល់ជូននូវការប្រឹក្សាយោបល់ ជំនួយផ្នែកបច្ចេកទេសតាមបែបទំនើបកម្មនៃបច្ចេកវិទ្យាថ្មី ។ ចាប់ផ្តើមជាមួយ HTS សម្រាប់យើងរាល់គ្នា និងអ្នកជំនាន់ក្រោយ ។
HTS ក្នុងសេដ្ឋកិច្ច៖ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រួសារ កសិករ ប្រតិបត្តិករ និងឧស្សាហកម្មនានា ជាមួយនឹងបំពង់ទុយោដែលមានរយៈកាលប្រើប្រាស់បានយូរអង្វែង និងតម្លៃសមរម្យ។
គោលការណ៍គ្រប់គ្រងគុណភាព
គោលការណ៍គុណភាពនៃឧស្សាហកម្មបំពង់ទុយោ HTS គឺដើម្បីផ្តល់ជូននូវបំពង់ជ័រ និងសេវាកម្មប្រកបដោយគុណភាពបំពេញតាមតម្រូវការ និងលើសពីការរំពឹងទុករបស់អតិថិជន ស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលត្រូវអនុវត្ត ។
គោលបំណងទាំងនេះនឹងត្រូវបានសម្រេចតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងអនុលោមតាម ISO 9001:2015 ។
ប្រព័ន្ធគ្រប់គ្រង និងការផ្អែកលើហានិភ័យ នឹងត្រូវបានអនុវត្តទៅគ្រប់ប្រព័ន្ធរង ហើយនឹងត្រូវបានពិនិត្យជាប្រព័ន្ធតាមរយៈសវនកម្មផ្ទៃក្នុង និងកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រងដើម្បីកំណត់ពីឱកាសក្នុងការបង្កើនប្រសិទ្ធភាព និងលើកកម្ពស់អតិថិជន ក៏ដូចជាការពេញចិត្តរបស់ស្ថាប័ន។
គោលការណ៍នេះត្រូវបានផ្សព្វផ្សាយ និងអនុវត្តនៅក្នុងឧស្សាហកម្មបំពង់ទុយោ HTS តាមរយៈប្រព័ន្ធគ្រប់គ្រងគុណភាពដែលបានចងក្រងជាឯកសារ និងការបណ្តុះបណ្តាលបុគ្គលិកក្នុងដំណើរការអនុវត្ត។


